ព្រះត្រៃបិដក ភាគ ៩៣
ឃានិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួករូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
[២៥៩] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកសត្វណា ជាអ្នកមានឃានៈ កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ
ID: 637827811562014500
ទៅកាន់ទំព័រ៖