ព្រះត្រៃបិដក ភាគ ៩៣
ឧបេក្ខិន្ទ្រិយ របស់ពួកកាមាវចរសត្វនោះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
[២៦៦] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកកាមាវចរសត្វនោះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
[២៦៧] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ
ID: 637827812708944082
ទៅកាន់ទំព័រ៖