ព្រះត្រៃបិដក ភាគ ៩៣

កើតឡើង​ហើយ ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បុរិ​សិន្ទ្រិយ របស់​កាមាវចរ​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​រូបាវចរ​សត្វ និង​ពួក​អរូបាវចរ​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​កាមាវចរ​សត្វ​នោះ នឹង​កើតឡើង​ផង បុរិ​សិន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [២៧១] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា សទ្ធិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បុរិ​សិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​កាមាវចរ​ភព​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បុរិ​សិន្ទ្រិយ របស់​កាមាវចរ​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង សទ្ធិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ សទ្ធិន្ទ្រិយ របស់​ពួក​រូបាវចរ​សត្វ និង​ពួក​អរូបាវចរ​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637827813348640783
ទៅកាន់ទំព័រ៖