ព្រះត្រៃបិដក ភាគ ៩៣
កាលចិត្តទីពីរ របស់សុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
[២៨០] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់សុទ្ធាវាស នឹងកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
ID: 637827814867152536
ទៅកាន់ទំព័រ៖