ព្រះត្រៃបិដក ភាគ ៩៣

 [២៨១] សទ្ធិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ សទ្ធិន្ទ្រិយ របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សទ្ធិន្ទ្រិយ របស់​ពួក​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​ពួក​សត្វ​ទាំងនោះ កាល​ចូល​ទៅកាន់​សុទ្ធាវាស នឹង​កើតឡើង ក្នុង​ទីនោះ ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ របស់​ពួក​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង សទ្ធិន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [២៨២] បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បញ្ញិ​ន្ទ្រិយ របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បញ្ញិ​ន្ទ្រិយ របស់​ពួក​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637827815101853182
ទៅកាន់ទំព័រ៖