ព្រះត្រៃបិដក ភាគ ៩៣

មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចូល​ទៅកាន់​សុទ្ធាវាស នឹង​កើតឡើង ក្នុង​ទីនោះ ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ របស់​ពួក​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង បញ្ញិ​ន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [២៨៣] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ សោ​តិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។ មួយទៀត សោ​តិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។
 [២៨៤] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ឃា​និ​ន្ទ្រិយ។បេ។ ឥត្ថិន្ទ្រិយ បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។ មួយទៀត បុរិ​សិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។
 [២៨៥] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637827815411071680
ទៅកាន់ទំព័រ៖