ព្រះត្រៃបិដក ភាគ ៩៣

 [២៩៤] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​ពួក​សុទ្ធាវាស​សត្វ និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព​នោះ មិនកើត​ឡើង​ហើយ​ផង ជីវិតិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​ពួក​សុទ្ធាវាស​សត្វ និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព​នោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [២៩៥] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637827816455025722
ទៅកាន់ទំព័រ៖