ព្រះត្រៃបិដក ភាគ ៩៣

ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​សុទ្ធាវាស​សត្វ ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព និង​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [២៩៧] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សទ្ធិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​ពួក​អរូបព្រហ្ម​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​ពួក​សុទ្ធាវាស​សត្វ ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព និង​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង​ហើយ​ផង សទ្ធិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ សទ្ធិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ សទ្ធិន្ទ្រិយ របស់​ពួក​សុទ្ធាវាស​សត្វ ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព និង​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637827816932079059
ទៅកាន់ទំព័រ៖