ព្រះត្រៃបិដក ភាគ ៩៣

 [២៩៨] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​ពួក​អរូបព្រហ្ម​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​ពួក​សុទ្ធាវាស​សត្វ ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព និង​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង​ហើយ​ផង មនិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ របស់​ពួក​សុទ្ធាវាស​សត្វ ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព និង​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [២៩៩] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ឥត្ថិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637827817147548183
ទៅកាន់ទំព័រ៖