ព្រះត្រៃបិដក ភាគ ៩៣

ឃា​និ​ន្ទ្រិយ របស់​ពួក​រូបាវចរ​សត្វ និង​ពួក​អរូបាវចរ​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ មិនកើត​ឡើង​ហើយ​ផង ជីវិតិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​កាមាវចរ​ភព​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ នឹង​មិនកើត​ឡើង​ផង ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៣០២] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ របស់​ពួក​រូបាវចរ​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម​នោះ មិនកើត​ឡើង​ហើយ​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637827817640070100
ទៅកាន់ទំព័រ៖