ព្រះត្រៃបិដក ភាគ ៩៣
ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៣០៩] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកសត្វណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។
ID: 637827818872951480
ទៅកាន់ទំព័រ៖