ព្រះត្រៃបិដក ភាគ ៩៣
បុរិសិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៣១២] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់ពួករូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ មិនកើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។
ID: 637827819301701516
ទៅកាន់ទំព័រ៖