ព្រះត្រៃបិដក ភាគ ៩៣

កើតឡើង ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព និង​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង​ផង បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៣១៤] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បុរិ​សិន្ទ្រិយ របស់​ពួក​រូបាវចរ​សត្វ និង​ពួក​អរូបាវចរ​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បុរិ​សិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព និង​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង​ហើយ​ផង មនិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​កាមាវចរ​ភព​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637827819692128441
ទៅកាន់ទំព័រ៖