ព្រះត្រៃបិដក ភាគ ៩៣
ឯឧបេក្ខិន្ទ្រិយ របស់សុទ្ធាវាសសត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បច្ឆិមចិត្តដែលប្រកបដោយសោមនស្ស របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៣១៨] សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ សោមនស្សិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។
ID: 637827820167924395
ទៅកាន់ទំព័រ៖