ព្រះត្រៃបិដក ភាគ ៩៣
មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៣១៩] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។
ID: 637827820376518050
ទៅកាន់ទំព័រ៖