ព្រះត្រៃបិដក ភាគ ៩៣
ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[៤៣] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ទាំងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[៤៤] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។
ID: 637827729020377325
ទៅកាន់ទំព័រ៖