ព្រះត្រៃបិដក ភាគ ៩៣
មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៣២២] បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង បញ្ញិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។បេ។
ចប់ បវត្តិវារៈ។
ID: 637827820828424732
ទៅកាន់ទំព័រ៖