ព្រះត្រៃបិដក ភាគ ៩៣
បរិញ្ញាវារៈ
[៣២៣] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថា កំណត់ដឹង នូវសោតិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា កំណត់ដឹង នូវសោតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។
[៣២៤] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។
[៣២៥] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។
[៣២៦] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា ចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។
[៣២៧] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។
ID: 637827821138581293
ទៅកាន់ទំព័រ៖