ព្រះត្រៃបិដក ភាគ ៩៣

បុគ្គល​អ្នក​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនមែន​ជា​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ទេ ឯបុគ្គល​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​បុគ្គល​អ្នក​ប្រកបដោយ​មគ្គ​ទាំងពីរ​ពួក​ចេញ ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ផង។
 [៣៣៥] បុគ្គល​ណា មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ បុគ្គល​ទី ៨ មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ តែ​មិនមែន​ជា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ទេ ឯបុគ្គល​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​បុគ្គល​អ្នក​ប្រកបដោយ​មគ្គ ទាំងពីរ​ពួក​ចេញ ឈ្មោះថា​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ផង មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ បុគ្គល​អ្នក​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​មិនមែន​ជា​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ទេ ឯបុគ្គល​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​បុគ្គល​អ្នក​ប្រកបដោយ​មគ្គ​ទាំងពីរ​ពួក​ចេញ ឈ្មោះថា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ផង។
 [៣៣៦] បុគ្គល​ណា មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ អើ។
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637827822485831611
ទៅកាន់ទំព័រ៖