ព្រះត្រៃបិដក ភាគ ៩៣
[៣៣៧] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជាមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង មិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។
[៣៣៨] បុគ្គលណា មិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលទី ៨ មិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គទាំងពីរពួកចេញ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយផង មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
ID: 637827822739738024
ទៅកាន់ទំព័រ៖