ព្រះត្រៃបិដក ភាគ ៩៣

មួយទៀត បុគ្គល​ណា មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ បុគ្គល​អ្នក​ប្រកបដោយ​អនាគាមិមគ្គ មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯបុគ្គល​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​បុគ្គល​អ្នក​ប្រកបដោយ​មគ្គ​ទាំងពីរ​ពួក​ចេញ ឈ្មោះថា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។
 [៣៣៩] បុគ្គល​ណា មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ បុគ្គល​ពីរ​ពួក មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ទេ ឯបុគ្គល​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​បុគ្គល​អ្នក​ប្រកបដោយ​មគ្គ​ទាំង ៣ ពួក​ចេញ ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ អើ។
 [៣៤០] បុគ្គល​ណា មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ បុគ្គល​ណា ធ្វើឲ្យ​ជាក់ច្បាស់ នូវ​ផល​ដ៏​ប្រសើរ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ទេ ឯបុគ្គល​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​បុគ្គល អ្នក​ប្រកបដោយ​អនាគាមិមគ្គ និង​ព្រះអរហន្ត​ចេញ ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637827823060982165
ទៅកាន់ទំព័រ៖