ព្រះត្រៃបិដក ភាគ ៩៣
មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយអនាគាមិមគ្គ មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយអនាគាមិមគ្គ និងព្រះអរហន្តចេញ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង មិនលះបង់ នូវទោមនស្សិន្ទ្រិយផង។
[៣៤១] បុគ្គលណា មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គទាំង៣ ពួក មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គទាំង ៤ ពួកចេញ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលទី៨ មិនចម្រើននូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គ ទាំង ៤ ពួកចេញ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយផង មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
ID: 637827823275982226
ទៅកាន់ទំព័រ៖