ព្រះត្រៃបិដក ភាគ ៩៣

 [៣៤២] បុគ្គល​ណា មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ បុគ្គល​ណា ធ្វើឲ្យ​ជាក់ច្បាស់ នូវ​ផល​ដ៏​ប្រសើរ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ទេ ឯបុគ្គល​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​បុគ្គល​ទី ៨ និង​ព្រះអរហន្ត​ចេញ ឈ្មោះថា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ បុគ្គល​ទី ៨ មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ តែ​មិនមែន​ជា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ទេ បុគ្គល​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​បុគ្គល​ទី ៨ និង​ព្រះអរហន្ត​ចេញ ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង។
 [៣៤៣] បុគ្គល​ណា មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ បុគ្គល​ណា ធ្វើឲ្យ​ជាក់ច្បាស់ នូវ​ផល​ដ៏​ប្រសើរ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ទេ ឯបុគ្គល​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​បុគ្គល​អ្នក​ប្រកបដោយ​មគ្គ​ទាំង ៣ ពួក និង​ព្រះអរហន្ត​ចេញ ឈ្មោះថា​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ផង មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង។
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637827823526436559
ទៅកាន់ទំព័រ៖