ព្រះត្រៃបិដក ភាគ ៩៣
មនិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ទាំងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[៤៥] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាបុរស កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ទាំងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[៤៦] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។
ID: 637827730367465836
ទៅកាន់ទំព័រ៖