ព្រះត្រៃបិដក ភាគ ៩៣

មួយទៀត បុគ្គល​ណា មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ បុគ្គល​អ្នក​ប្រកបដោយ​មគ្គ​ទាំង ៣ ពួក មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ តែ​មិនមែន​ជា​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ទេ ឯបុគ្គល​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​បុគ្គល​អ្នក​ប្រកបដោយ​មគ្គ ទាំង ៣ ពួក និង​ព្រះអរហន្ត​ចេញ ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង មិន​ចម្រើន​នូវ​អញ្ញិ​ន្ទ្រិយ​ផង។
 [៣៤៤] បុគ្គល​ណា កំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ឬ។ បុគ្គល​ពីរ​ពួក លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ទេ ឯព្រះអរហន្ត ឈ្មោះថា​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង កំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ផង។
 [៣៤៥] បុគ្គល​ណា កំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ឬ។ បុគ្គល ៦ ពួក ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ទេ ឯព្រះអរហន្ត ឈ្មោះថា​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង កំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ផង។
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637827823774249431
ទៅកាន់ទំព័រ៖