ព្រះត្រៃបិដក ភាគ ៩៣
[៣៤៦] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ អើ។
[៣៤៧] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថា ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលណា កំពុងធ្វើឲ្យជាក់ច្បាស់ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ តែមិនមែនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ អើ។
[៣៤៨] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៤ ពួក ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៣ ពួក ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង លះបង់ហើយ នូវទោមនស្សិន្ទ្រិយផង។
ID: 637827824097856591
ទៅកាន់ទំព័រ៖