ព្រះត្រៃបិដក ភាគ ៩៣
[៣៤៩] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ២ ពួក លះបង់ហើយ នូវទោមនស្សិន្ទ្រិយ តែមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយទេ ឯព្រះអរហន្ត ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង ចម្រើនហើយ នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ អើ។
[៣៥០] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៣ ពួក លះបង់ហើយ នូវទោមនស្សិន្ទ្រិយ តែមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ ឯព្រះអរហន្ត ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ អើ។
[៣៥១] បុគ្គលណា ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៦ ពួក ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយទេ ឯព្រះអរហន្ត ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង ចម្រើនហើយ នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវអញ្ញិន្ទ្រិយ
ID: 637827824351606245
ទៅកាន់ទំព័រ៖