ព្រះត្រៃបិដក ភាគ ៩៣

 [៣៥៤] បុគ្គល​ណា មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ បុគ្គល​ពីរ​ពួក មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ តែ​មិនមែន​ជា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯបុគ្គល ៦ ពួក ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ផង មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ឬ។ អើ។
 [៣៥៥] បុគ្គល​ណា មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ បុគ្គល ៦ ពួក មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ តែ​មិនមែន​ជា​មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ទេ ឯបុគ្គល​ពីរ​ពួក ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ផង មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ឬ។ អើ។
 [៣៥៦] បុគ្គល​ណា មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ឬ។ អើ។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637827824923044933
ទៅកាន់ទំព័រ៖