ព្រះត្រៃបិដក ភាគ ៩៣

 [៣៥៧] បុគ្គល​ណា មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ឬ។ បុគ្គល​ណា កំពុង​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​ផល​ដ៏​ប្រសើរ បុគ្គល​នោះ ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ តែ​មិនមែន​ជា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ទេ ឯបុគ្គល ៨ ពួក ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ផង។
 [៣៥៨] បុគ្គល​ណា មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ បុគ្គល ៤ពួក មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ទេ ឯបុគ្គល​ពីរ​ពួក ឈ្មោះថា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ អើ។
 [៣៥៩] បុគ្គល​ណា មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637827825180089660
ទៅកាន់ទំព័រ៖