ព្រះត្រៃបិដក ភាគ ៩៣

មួយទៀត បុគ្គល​ណា មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ បុគ្គល​ពីរ​ពួក មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯបុគ្គល ៦ ពួក ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ផង មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។
 [៣៦០] បុគ្គល​ណា មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ បុគ្គល ៣ ពួក មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ តែ​មិនមែន​ជា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ បុគ្គល ៦ ពួក ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។
 [៣៦១] បុគ្គល​ណា មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637827825418995432
ទៅកាន់ទំព័រ៖