ព្រះត្រៃបិដក ភាគ ៩៣
បុគ្គល ៦ ពួក មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
[៣៦២] បុគ្គលណា មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៧ ពួក មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
[៣៦៣] បុគ្គលណា មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ បុគ្គលណា កំពុងធ្វើឲ្យជាក់ច្បាស់ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយទេ បុគ្គល ៨ ពួក ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង។
ID: 637827825658682936
ទៅកាន់ទំព័រ៖