ព្រះត្រៃបិដក ភាគ ៩៣

 [៣៦៤] បុគ្គល​ណា នឹង​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ បុគ្គល​ពីរ​ពួក នឹង​កំណត់​ដឹង​នូវ​ចក្ខុន្ទ្រិយ តែ​នឹង​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯបុគ្គល ៥ ពួក ឈ្មោះថា​នឹង​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ផង នឹង​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា នឹង​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ អើ។
 [៣៦៥] បុគ្គល​ណា នឹង​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ បុគ្គល ៦ ពួក នឹង​កំណត់​ដឹង​នូវ​ចក្ខុន្ទ្រិយ តែ​នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ទេ ឯ​ពួក​បុថុជ្ជន​ណា នឹង​បាន​ចំពោះ​នូវ​មគ្គ ពួក​បុថុជ្ជន​នោះ ឈ្មោះថា​នឹង​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ផង នឹង​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា នឹង​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ អើ។
 [៣៦៦] បុគ្គល​ណា នឹង​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា នឹង​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ អើ។
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 637827825956654465
ទៅកាន់ទំព័រ៖