ព្រះត្រៃបិដក ភាគ ៩៣

សោ​មនស្សិ​ន្ទ្រិយ របស់​ពួក​សត្វ ដែល​មិនមែន​ជា​បុរស កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព ទាំង​ពួក​រូបាវចរ​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ​ផង បុរិ​សិន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [៤៧] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​សត្វ ដែល​មិនមែន​ជា​បុរស កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព ទាំង​ពួក​រូបាវចរ​សត្វ និង​ពួក​អរូបាវចរ​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ ទេ ឧបេ​ក្ខិន្ទ្រិយ របស់​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ​ផង បុរិ​សិន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637827730627934556
ទៅកាន់ទំព័រ៖