ព្រះត្រៃបិដក ភាគ ៩៣
តែនឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៥ ពួក ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយផង នឹងលះបង់ នូវទោមនស្សិន្ទ្រិយផង។
[៣៧០] បុគ្គលណា នឹងលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៣ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែនឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៥ ពួក ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង នឹងលះបង់ នូវទោមនស្សិន្ទ្រិយផង។
[៣៧១] បុគ្គលណា នឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងចម្រើននូវអញ្ញិន្ទ្រិយ តែនឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយផង នឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
ID: 637827826478542501
ទៅកាន់ទំព័រ៖