ព្រះត្រៃបិដក ភាគ ៩៣
[៣៧២] បុគ្គលណា នឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៧ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែនឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង នឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
[៣៧៣] បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល អ្នកប្រកបដោយមគ្គដ៏ប្រសើរ នឹងធ្វើឲ្យជាក់ច្បាស់នូវអញ្ញាតាវិន្ទ្រិយ តែនឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់នូវអញ្ញាតាវិន្ទ្រិយផង នឹងចម្រើននូវអញ្ញិន្ទ្រិយផង។
[៣៧៤] បុគ្គលណា នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនលះបង់នូវទោមនស្សិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា
ID: 637827826740730000
ទៅកាន់ទំព័រ៖