ព្រះត្រៃបិដក ភាគ ៩៣
នឹងមិនកំណត់ដឹងនូវចក្ខុន្ទ្រិយឬ។ បុគ្គលពីរពួក នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជានឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៣ ពួក ឈ្មោះថានឹងមិនលះបង់នូវទោមនស្សិន្ទ្រិយផង នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។
[៣៧៥] បុគ្គលណា នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងមិនចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៣ ពួក ឈ្មោះថានឹងមិនចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិនកំណត់ដឹងនូវចក្ខុន្ទ្រិយផង។
[៣៧៦] បុគ្គលណា នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។
[៣៧៧] បុគ្គលណា នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។
ID: 637827827013882106
ទៅកាន់ទំព័រ៖