ព្រះត្រៃបិដក ភាគ ៩៣
បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថានឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។
[៣៧៨] បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៤ ពួក នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៥ ពួក ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង។
[៣៧៩] បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គលពីរពួក នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទ ឯបុគ្គល ៣ ពួក ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង
ID: 637827827242319789
ទៅកាន់ទំព័រ៖