ព្រះត្រៃបិដក ភាគ ៩៣
នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ អើ។
[៣៨០] បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលបីពួក នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទ ឯបុគ្គលពីរពួក ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ អើ។
[៣៨១] បុគ្គលណា នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល ៣ ពួក នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។
ID: 637827827473100742
ទៅកាន់ទំព័រ៖