ព្រះត្រៃបិដក ភាគ ៩៣
[៣៨២] បុគ្គលណា នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៧ ពួក នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។
[៣៨៣] បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។
[៣៨៤] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ អើ។
ID: 637827827760143872
ទៅកាន់ទំព័រ៖