ព្រះត្រៃបិដក ភាគ ៩៣

មួយទៀត បុគ្គល​ណា លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ បុគ្គល​ពីរ​ពួក លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ទេ បុគ្គល​អ្នក​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ ឈ្មោះថា​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ផង។
 [៣៨៥] បុគ្គល​ណា កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ បុគ្គល ៦ ពួក ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ទេ ឯបុគ្គល អ្នក​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ ឈ្មោះថា​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ផង។
 [៣៨៦] បុគ្គល​ណា កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣៨៧] បុគ្គល​ណា កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637827828015768732
ទៅកាន់ទំព័រ៖