ព្រះត្រៃបិដក ភាគ ៩៣

 [៣៨៨] បុគ្គល​ណា លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ បុគ្គល ៦ ពួក ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯបុគ្គល​អ្នក​ប្រកបដោយ​អនាគាមិមគ្គ ឈ្មោះថា​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង លះបង់​នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។
 [៣៨៩] បុគ្គល​ណា លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣៩០] បុគ្គល​ណា លះបង់​នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣៩១] បុគ្គល​ណា ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637827828324863640
ទៅកាន់ទំព័រ៖