ព្រះត្រៃបិដក ភាគ ៩៣

 [៣៩២] បុគ្គល​ណា ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣៩៣] បុគ្គល​ណា ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣៩៤] បុគ្គល​ណា មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ បុគ្គល​ពីរ​ពួក មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ តែ​មិនមែន​ជា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯបុគ្គល ៦ ពួក ឈ្មោះថា​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ផង មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ អើ។
 [៣៩៥] បុគ្គល​ណា មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637827828604394580
ទៅកាន់ទំព័រ៖