ព្រះត្រៃបិដក ភាគ ៩៣
បុគ្គល ៦ ពួក មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ មិនមែនជាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។
[៣៩៦] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ ព្រះអរហន្ត មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយទេ បុគ្គល ៧ ពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង មិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។
[៣៩៧] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ ព្រះអរហន្ត មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង។
ID: 637827828834719219
ទៅកាន់ទំព័រ៖