ព្រះត្រៃបិដក ភាគ ៩៣

មួយទៀត បុគ្គល​ណា មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ បុគ្គល​អ្នក​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ តែ​មិនមែន​ជា​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ទេ ឯបុគ្គល ៨ ពួក ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ផង។
 [៣៩៨] បុគ្គល​ណា មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ បុគ្គល ៦ ពួក មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ទេ បុគ្គល​ពីរ​ពួក ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ អើ។
 [៣៩៩] បុគ្គល​ណា មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ ព្រះអរហន្ត មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ទេ ឯបុគ្គល ៧ ពួក ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637827829193625301
ទៅកាន់ទំព័រ៖