ព្រះត្រៃបិដក ភាគ ៩៣

បុគ្គល​អ្នក​ប្រកបដោយ​អនាគាមិមគ្គ មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯបុគ្គល ៧ ពួក ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ផង មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។
 [៤០០] បុគ្គល​ណា មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ ព្រះអរហន្ត មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ទេ ឯបុគ្គល ៨ ពួក ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ បុគ្គល​អ្នក​ប្រកបដោយ​អនាគាមិមគ្គ មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ តែ​មិនមែន​ជា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯបុគ្គល ៨ ពួក ឈ្មោះថា​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។
 [៤០១] បុគ្គល​ណា មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ ព្រះអរហន្ត មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ទេ ឯបុគ្គល ៧ ពួក ឈ្មោះថា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង មិន​ចម្រើន​ហើយ នូវ​អញ្ញិ​ន្ទ្រិយ​ផង។
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 637827829428033524
ទៅកាន់ទំព័រ៖