ព្រះត្រៃបិដក ភាគ ៩៣
មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលទី ៨ មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
[៤០២] បុគ្គលណា មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ ព្រះអរហន្ត មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលទី ៨ មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
[៤០៣] បុគ្គលណា មិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ ព្រះអរហន្ត
ID: 637827829682721467
ទៅកាន់ទំព័រ៖