ព្រះត្រៃបិដក ភាគ ៩៣
មិនចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គល ៥ ពួក ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយផង មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៣ ពួក អ្នកប្រកបដោយមគ្គដ៏ប្រសើរ មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវអញ្ញិន្ទ្រិយទេ បុគ្គល ៥ ពួក ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើន នូវអញ្ញិន្ទ្រិយផង។
[៤០៤] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងលះបង់ នូវទោមនស្សិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។
[៤០៥] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។
[៤០៦] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។
ID: 637827829950703994
ទៅកាន់ទំព័រ៖