ព្រះត្រៃបិដក ភាគ ៩៣
[៤០៧] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គល ៧ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ ឈ្មោះថា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង កំណត់ដឹងនូវចក្ខុន្ទ្រិយផង។
[៤០៨] បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ មិនមែនទេ។
[៤០៩] បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងចម្រើន នូវអញ្ញិន្ទ្រិយ តែមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គលអ្នកប្រកបដោយអនាគាមិមគ្គ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយផង លះបង់ នូវទោមនស្សិន្ទ្រិយផង។
ID: 637827830255235248
ទៅកាន់ទំព័រ៖