ព្រះត្រៃបិដក ភាគ ៩៣
[៤១០] បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៧ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គលអ្នកប្រកបដោយអនាគាមិមគ្គ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង លះបង់ នូវទោមនស្សិន្ទ្រិយផង។
[៤១១] បុគ្គលណា ចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងចម្រើននូវអញ្ញិន្ទ្រិយ តែមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលទី ៨ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយផង ចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
[៤១២] បុគ្គលណា ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៧ ពួក
ID: 637827830507453584
ទៅកាន់ទំព័រ៖