ព្រះត្រៃបិដក ភាគ ៩៣
នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលទី ៨ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
[៤១៣] បុគ្គលណា ចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា ធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៥ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល ៣ ពួក អ្នកប្រកបដោយមគ្គដ៏ប្រសើរ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង ចម្រើននូវអញ្ញិន្ទ្រិយផង។
[៤១៤] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថា មិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៥ ពួក មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជាមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៤ ពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៤ ពួក ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង មិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។
ID: 637827830735422258
ទៅកាន់ទំព័រ៖